លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអភិបាលក្រុងខេមរភូមិន្ទ ប្រចាំខែកញ្ញា ឆ្នាំ២០២៥។ ដើម្បីត្រួតពិនិត្យលើគ្រប់របៀបវារៈមុនដាក់ជូនក្រុមប្រឹក្សាពិនិត្យ អនុម័តក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




