/ / /

រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ

វេលាម៉ោង ០២:០០ នាទីរសៀល រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ ក្រោមអធិបតីភាពលោក សៀង ថន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ មានអ្នកអញ្ជើញចូលរួមដូចជា លោកលោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ ស្មៀនឃុំ លោកនាយកសាលា បឋមសិក្សាថ្មដូនពៅលោកនាយក សាលាបឋមសិក្សាភូមិកោះ បុគ្គលិកប៉ុស្ដិ៍សុខភាពឃុំថ្មដូនពៅ លោកមេភូមិ អនុភូមិ ទាំងពីភូមិនៃឃុំថ្មដូនពៅ និងមន្ត្រីកិច្ចសន្យា របស់រដ្ឋបាលឃុំ សរុបចំនួន ១៣នាក់ ស្រី ០៤នាក់ នៅសាលាឃុំថ្មដូនពៅ ។

 • អង្គប្រជុំបានអនុម័តលើរបៀបវារៈ សម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៤០ មានដូចខាងក្រោម៖

  1. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៣៩ របស់ក្រុមប្រឹក្សាឃុំ អានដោយ លោក គោយ ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ ។
  2. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលឃុំ ថ្មដូនពៅ ប្រចាំខែកញ្ញាឆ្នាំ២០២៥ អានដោយ លោក ជៃ ឌឿ ជំនួយការរដ្ឋបាលឃុំ
  3. ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ស្ដីពីការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលឃុំថ្មដូនពៅ អានដោយកញ្ញា ហឿន ដាលីន ជំនួយការហិរញ្ញវត្ថុឃុំ
  4. ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកិច្ចការនារី និងកុមារឃុំ អានដោយលោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ
  5. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាឃុំ ដឹកនាំពិភាក្សាដោយលោក សៀង ថន ប្រធានក្រុមប្រឹក្សាឃុំ
  6. បញ្ហាផ្សេងៗ

ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

September,29,2025         

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ .ន.ក.ខេត្ត បានចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ដែលបានទទួលមរណភាព និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និងអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក សំ សារឿន (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក. និងគ្រួសារនៃសពលោកស្រី សូ ភ័ណ្ឌ (គ្រួសារជនពលី) ជាសមាជិក អ.ន.ក.

  • រដ្ឋបាលស្រុកថ្មបាំង/
    23/09/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត លោកស្រី សុខ ណូ សមាជិកក្រុមប្រឹក្សាឃុំជីផាត បានចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាក និងជាស់ជរាគ្មានទីពឹងនៅភូមិជាំ ចំនួន ៩គ្រួសារ និងភូមិទឹកល្អក់ ចំនួន ២ គ្រួសារ មានអង្ករ ១៥ គីឡូ មី ១២ កញ្ចប់ ទឹកត្រី ២ ដប ថវិកា ២ ម៉ឺនរៀល។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ