នាថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៥ លោក នី សារឹម ជំទប់ទី១ឃុំស្រែអំបិល តំណាងលោកមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាឃុំស្រែអំបិល ដែលមានរបៀបវារៈចំនួន៤៖
១). ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន
២). ពិនិត្យពិភាក្សារបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៥ របស់ឃុំស្រែអំបិល
៣). ពិនិត្យពិភាក្សាលើសកម្មភាពនានានៃគម្រោងអាហាររូបត្ថម្ភកម្ពុជាឃុំស្រែអំបិល
៤). ពិនិត្យ និង បញ្ហាផ្សេងៗ ។
សមាសភាពចូលរួម សមាជិក សមាជិការក្រុមប្រឹក្សាចំនួន ១០រូប/១០រូប, លោក លោកស្រីមេភូមិ, អនុភូមិ សមាជិកភូមិគ្រប់ភូមិទាំង៧ភូមិ, លោកនាយកសាលាបឋមសិក្សាក្នុងឃុំស្រែអំបិល ចំនួន ៤ (បឋមសិក្សាត្រៀក, វាល ,ស្រែអំបិល និងបឋមអង្គភ្នំខ្លុង) , លោក វ៉ែន យ៉ុន សមាជិកក្រុមប្រឹក្សាស្រុក, លោក មុយ គុន សមាជិកក្រុមប្រឹក្សាស្រុក, លោក សៀន ស៊ុន តំណាងមណ្ឌលសុខភាពស្រែអំបិល, លោក មិន វ៉ាន់ តំណាងអ្នកវិនិយោគទឹកស្អាត, លោក ជា ចំណាន នាយរងប៉ុស្តី៍រដ្ឋបាលស្រែអំបិល,លោក ម៉ក់ វីន តំណាងសហគមន៍កសិកម្មភូមិខ្លុង, លោកស្រី សេង ស៊ីន ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រាំងចំការក្រោម។




