លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានពាំនាំប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារ នៃសពជាសមាជិក ស អ ក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៤និង៣០នាទីព្រឹក និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រូមមានដូចខាងក្រោម
១/អង្ករចំនួន៣បាវតូច មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស អ ក ខេត្តឧបត្ថម្ភថវិកា ចំនួន៥០មុឺនរៀល។
៣/លោកវរសេនីយ៍ឯក ព្រហ្ម សុវណ្ណីអធិការ នៃអធិដ្ឋាននគរបាលស្រុក ប្រធានគណៈកម្មាធិការ ស អ ក ស្រុកគិរីសាគរ ឧបត្ថម្ភថវិកា១០០ដុល្លា។
ប្រគល់ ជូនដល់គ្រួសារនៃសពលោក ឡុង វណ្ណឌី(និវត្តជន) ជាសមាជិក ស អ ក នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩






