…………………………..………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា លើកទី៤០ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយករងសាលាពាមកាយ នាយិកាសាលាតានី ប្រធានប៉ុស្តិ៍សុខភាព និងតំណាងប្រជាពលរដ្ឋ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី
លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាសមាជិកក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែកញ្ញា ឆ្នាំ២០២៥
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗនិងរកដំណោះស្រាយ
…………………………….………………………
ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹង,ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
September 26 – 2025






