រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៣៩ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៥
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤. បញ្ហាប្រឈមនិងដំណោះស្រាយ
៥. សេចក្ដីផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
ថ្ងៃសុក្រ ៤ កើត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
September 26, 2025





