វេលាម៉ោង ១០:៣០ នាទីព្រឹក លោកស្រី ឆេង ឡូត ជំទប់ទី២ លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ ជាអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ បានដឹកនាំក្រុមទ្រទ្រង់សុខភាពភូមិព្រែកស្វាយ ដើម្បីចុះសួរសុខទុក លោកស្រី ថាន វ៉េត រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ដែលទើបតែសម្រាលកូនរួច និងបានអប់រំអំពីប្រធានបទដូចជា អាហារបីក្រុម ការបំបៅកូនដោយទឹកដោះតែ១មុខគត់ និងបាននាំយកថវិកាចំនួន ៥០,០០០ រៀល ។
ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
September,26,2025




