លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការវរព្រំដែនគោកលេខ៨២៧ និងលោកអធិការ អធិការរងទទួលការងារសណ្ដាប់ធ្នាប់ និងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧ក្រុង ស្រុក រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥






















