/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានចុះសួរសុខទុក្ខ ដល់គ្រួសារ នៃសពជាសមាជិក ស អ ក ដែលបានទទួលមរណភាព និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ ជូនគ្រួសារ នៃសពលោក សុឹម សុវណ្ណ(និវត្តជន)ជាសមាជិក ស អ ក នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្តប្រធាន អនុប្រធានគណកម្មាធិការ ស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយស ស អ ក សង្កាត់ស្ទឹងវែង  ប្រធានសាខា ស អ ក សង្កាត់សង្កាត់ស្ទឹងវែង បានពាំនាំប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារ នៃសពជាសមាជិក ស អ ក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងនិង ៧និង០០នាទីព្រឹក ក៏នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រូមមានដូចខាងក្រោម :
១/អង្ករចំនួន២បាវតូចស្មេីរ៥០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស អ ក ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង ជានាយសេនាធិការតំបន់ប្រតិបត្តិការរងកោះកុងនិងជាអនុប្រធានគណៈកម្មាធិការ ស អ កខេត្តឧបត្ថម្ភថវិកា៥មុឺរៀល។
ប្រគល់ជូនដល់គ្រួសារ នៃសពលោកសុឹម សុវណ្ណ(និវត្តជន)ជាសមាជិក ស អ ក នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោក ឡេ វ៉ាន់ ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានហ្សាង ក្នុងពិធីជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល អដ្ឋស័ក ពុទ្ធសករាជ ២៥៧០យើងខ្ញុំសូមផ្ញើក្តីនឹករឭក និងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដោយភាពអង់អាចក្លាហានបំផុត ! ពីខ្ញុំ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល​តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • មន្ទីរបរិស្ថាន/
    01/04/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងប្រតិបត្តិករមេត្រីបរិស្ថានក្នុងខេត្តកោះកុងប្រចាំឆ្នាំ២០២៦ បានចូលរួមពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករដែលចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីកម្ពុជាមានបរិស្ថាន រូបវន្តស្អាត បៃតង ភាពធន់ និងសុខមាលភាពសង្គម នៅទីស្តីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង