លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តគីរីអង្គជុំ (ហៅវត្តពោធិបឹង) និងវត្តស្រង់សត្វ (ហៅវត្តកំលត) ក្នុងមួយវត្តទទួលបាន អង្ករ ១៥០គ.ក្រ មី០៥កេស ទឹកត្រី០៤យួរ ភេសជ្ជៈ០៣កេស ត្រីខ១០០កំប៉ុង ប្រេងម៉ាស៊ូត៦០លីត្រ ទឹកដោះគោកំប៉ុង ប្រេងឆា កាហ្វេ និងសម្ភារមួយចំនួនទៀត ព្រមទាំងថវិកា ១.០០០.០០០រៀល ដោយរៀបចំប្រគេនរួមនៅវត្តពោធិបឹង ក្នុងភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសាលាស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ការិយាល័យអង្គភាពជុំវិញស្រុក ប៉ុស្តិ៍នគរបាលឃុំ អាជ្ញាធរភូមិ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋ។
























