រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២០

ស្រុកកោះកុង៖ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារបានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក សរុប ១៦នាក់ ស្រី ០៦នាក់ នៅសាលប្រជុំ សាលាស្រុក។
របៀវារៈកិច្ចប្រជុំ
ទី១.បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុ អនុម័តរបៀបវារៈ
ទី២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំប្រចាំខែកក្កដា
ទី៣.របាយការណ៍តាមការិយាល័យ និងឃុំ
ទី៤.បញ្ហាប្រឈម និងដំណោះស្រាយ
ទី៥.ផែនការសកម្មភាព
ទី៦.បូកសរុប និងបិទទកិច្ចប្រជុំ

អត្ថបទទាក់ទង