ថ្ងៃសុក្រ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
នៅសាលាឃុំជីផាត បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៩ អាណត្តិទី៥ ប្រចាំខែ កញ្ញា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ម៉ឹង សុភា មេឃុំជីផាត ជាប្រធានអង្គប្រជុំ
_សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៥រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត ៣.មណ្ឌលសុខភាពជីផាត
៤.អ្នកចូលរួមផ្សេងៗទៀតមាន មេភូមិ
អនុភូមិ សមាជិកភូមិទាំង០៤ភូមិ ជំនួយការរដ្ឋបាលឃុំ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.មន្ត្រីកសិកម្មឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ២៤នាក់ ស្រី ០៧ នាក់។








