នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
លោក អាង ទី មេឃុំជីខក្រោម បានដឹកនាំលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ បុគ្គលិកឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៦ នៃឃុំ អញ្ជើញអមដំណើរលោក វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងសហការី ប្រគេន ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឈ ដើម្បីចូលរួមកាន់បិណ្ឌទី១១ នៅវត្តជលធីគិរីវ័ន ហៅវត្តអន់ឆ្អើត ស្ថិតនៅភូមិអន់ឆ្អើត ឃុំជីខក្រោម។
១.បច្ច័យសម្រាប់កសាងវត្តចំនួន ២,២២២,២២២ រៀល (ពីរលាន ពីរសែន ពីម៉ឺន ពីរពាន់ ពីររយរៀល) និងទេយ្យទានមួយចំនួន។











