ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន ចុះការពារពិធីបុណ្យកាន់បិណ្ឌនៅវត្តសុវណ្ណឧទ្យាន(វត្តអារ៉ែងជាំស្លា) ចុះចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន ០៣នាក់ប្រុស(ទុតិយតា) និងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានចំនួន ០២លើក អំពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងផលប៉ះពាល់នៃគ្រៀងញៀន មានប្រជាពលរដ្ឋចូលរួមចំនួន ១៤នាក់ស្រីចំនួន ០៥នាក់ ស្ថិតក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ប្រភពៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ




