អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសាខាពន្ធដារខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមអនឡាញស្តីពី ”កាតព្វកិច្ចពន្ធលើប្រាក់ចំណេញមូលធនក្រៅពីអចលនទ្រព្យ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។
កម្មវិធីសិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃសាខាពន្ធដារខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសំណាក់អ្នកជាប់ពន្ធតូចនិងមធ្យមចំនួន ៣២ នាក់ ផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងនៅសាលប្រជុំជាន់ទី៣ នៃអាគារសាខាពន្ធដារខេត្តកោះកុង។
ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥





