/ / /

​ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កោះកុងអញ្ជើញគោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​ ។

ខេត្តកោះកុង: នៅ​ព្រឹកថ្ងៃ​ទី​ ១៦ ខែកញ្ញា​ ឆ្នាំ​២០២៥​ លោក គិត សុផា អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា​ ខេត្ត​កោះកុង​ បាន​ដឹកនាំ​សហការី​ នៃក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កោះកុង ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​ អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​កន្លងទៅ​ថ្មីៗ​នេះ​ ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​ ។

លោកអភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ ដែល​ជា​ឥស្សរជន​ដ៍ឆ្នេីមមួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ មនសិការ​ ក្នង​បុព្វហេតុ​បម្រើ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​ នៅគ្រប់​កាលៈទេសៈ​ ជា​ពិសេស​ឯកឧត្តម​បាន​អនុវត្ត​ន៍​ភារកិច្ច​ដ៍ឧត្តុងឧត្តមក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​ និងខិតខំ​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ប្រកបដោយ​គុណធម៌​ និង​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ។

ប្រធានប្រតិភូទាំងពីរ និង​សហការី​ បាន​ស្មឹងស្មាត​គោរព​វិញ្ញាណក្ខន្ធ​ និង​បានសូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​គាត់​ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​និង​បាន​សំណេះ​សំណាល​ ចូល​រួម​រំលែក​ទុក្ខ​ដ៍ក្រៀមក្រំ​ជា​ទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ ព្រម​ទាំង​បាន​ចូលរួម​ថវិកា​មួយ​ចំនួន​ ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ​ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ ក្រោមអធិបតីភាព​ ឯកឧត្តម​ ផូង​ វណ្ណ​ ប្រធាន​សាលា​ដំបូង​ខេត្តកោះកុង​ និង​លោក​ជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋឈ្មោះ ហៃ ហេន ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានទៅដេញសត្វដំរី មួយហ្វូង ចូលមកចំការ នៅចំណុចភូមិថ្មី ក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានដំរីបានតដៃមកវិញ ដោយបោក និងជាន់បណ្តាលឱ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនមកមន្ទីពេទ្យបង្អែកស្រុក តែជនរងគ្រោះបានស្លាប់តាមផ្លូវ

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក