/ / /

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធាន បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា នាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥គ្រួសារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រួមជាសហការមួយ មន្ត្រីប្រចាំការអនុសាខាក្រុង អាជ្ញាធរមូលដ្ឋាន ។

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយក្តីនឹករលឹក អាណិតស្រឡាញ់​និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់​កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះលោកនាយកបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច និងពិសារទឹកដាំពុះ ពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ព្រមជាមួយគ្នានេះដែរសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងប្លាស្ទិកផ្សេងៗទៀត និងកុំដុតសំរាមពាសវាលពាសកាលពិសេសប្លាស្ទិកដើម្បីបរិស្ថានស្អាតដែលនាំមកនូវសុខភាពល្អ ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មីជាតិ ១កេស,ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ថវិកា៦ម៉ឺនរៀលដូចៗគ្នា ដោយឡែកប្រជាពលរដ្ឋដែលរងគ្រោះមធ្យម១គ្រួសារ ទទួលបានតង់១ ថងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ ក្រោមអធិបតីភាព​ ឯកឧត្តម​ ផូង​ វណ្ណ​ ប្រធាន​សាលា​ដំបូង​ខេត្តកោះកុង​ និង​លោក​ជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋឈ្មោះ ហៃ ហេន ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានទៅដេញសត្វដំរី មួយហ្វូង ចូលមកចំការ នៅចំណុចភូមិថ្មី ក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានដំរីបានតដៃមកវិញ ដោយបោក និងជាន់បណ្តាលឱ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនមកមន្ទីពេទ្យបង្អែកស្រុក តែជនរងគ្រោះបានស្លាប់តាមផ្លូវ

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក