លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលស្រុកថ្មបាំង អញ្ជើញអមដំណើរ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌវេនកាន់ទី៧ នឹងប្រគេនទេយ្យទាន ជូនព្រះសង្ឃដែលគង់នៅវត្តសុវណ្ណឥស្សី (ហៅវត្តជីផាត) និងវត្តសិលាគិរីរស្មី (ហៅវត្តវាលស្បូវ) ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥







