ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់កុមាររស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តមិនមែនជាក្តីស្រមៃទៀតទេ ជាមួយនឹងការរួបរួមគ្នារបស់សប្បុរសជនក្នុងការចូលរួមចំណែកយ៉ាងសកម្មដើម្បីស្ថាបនាទីធ្លា និងអគារស្នាក់នៅ នៅមណ្ឌលកុមារកំព្រារដ្ឋបាលខេត្ត បានលេចចេញជារូបរាងបណ្តើរៗហើយ🥰🥰🥰🏠🏠🏡🏡🏡
រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកាសម្រាប់ចាក់ដីបំពេញទីធ្លារបស់មជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុងនាពេលកន្លងមក។ បច្ចុប្បន្ន កំពុងតែបន្តការកែលំអសោភណ្ឌភាពទីធ្លារបស់មណ្ឌលជាបន្តបន្ទាប់ ដូចជា កន្លែងលេងកីឡា សួនបន្លែ សួនកុមារ ជាដើម។ ម៉្យាងទៀត អាស្រ័យដោយចំនួនកុមារកើនឡើង ហើយកុមារមួយចំនូនចម្រើនវ័យកាន់ធំ ជាពិសេសកុមារី ដែលធ្វើឱ្យអគារស្នាក់នៅរបស់កុមារបច្ចុប្បន្ននេះ មានសភាពតូចចង្អៀត បើធៀបជាមួយបរិមាណកុមារ។ រដ្ឋបាលខេត្តបាន និងកំពុងធ្វើការជួសជុល កែលំអ និងសាងសង់ នូវអគារស្នាក់នៅសម្រាប់កុមារី និងធ្វើជាបន្ទប់បណ្ណាល័យន្ថែមទៀត។
នាងខ្ញុំ សង្ឃឹមលើទឹកចិត្តដ៏សប្បុរស របស់ឯកឧត្តម លោជំទាវ លោក លោកស្រី ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការសាងសង់អគារស្នាក់នៅសម្រាប់កុមារនេះ។ នាងខ្ញុំ និងសហការី រង់ចាំទទួលនូវការឧបត្ថម្ភពីលោកអ្នកសប្បុរសទាំងឡាយ គ្រប់ពេលវេលា។
តាមរយៈទូរស័ព្ទលេខ:
012 625000
088 9648999
សូមចូលរួមឧបត្ថម្ភគាំទ្រម្នាក់បន្តិចតាមលទ្ធភាព ដើម្បីបំពេញនូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ពួកគាត់ទាំងអស់គ្នា🙏🏻🙏🏻🙏🏻❤️❤️❤️







