នាងខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រជាពលរដ្ឋ អ្នកធុរៈកិច្ច និងភ្ញៀវទេសរណ៍ទាំងអស់កំពុងប្រើប្រាស់វេបផតថល នៃរដ្ឋបាលខេត្តកោះកុង។
វេបផតថល នៃរដ្ឋបាលខេត្តកោះកុង ជាច្រកអនឡាញផ្លូវការ ដែលផ្តល់នូវព័ត៌មាន និងមុខងារសំខាន់ៗ ជាអាទិ៍៖
-សេចក្តីជូនដំណឹង បទដ្ឋានគតិយុត្តិ កក្តានុពលវិនិយោគ និងសកម្មភាពអភិវឌ្ឍខេត្ត ព្រមទាំងព្រឹត្តការណ៍ផ្សេងៗ។
-មុខងារ “សេវាសាធារណៈ” ផ្តល់នូវព័ត៌មាន នៃការផ្តល់សេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋ(G4C) និងសម្រាប់ធុរៈកិច្ច(G2B) ដែលរាជរដ្ឋាភិបាល បានធ្វើវិមជ្ឃការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកំពុងផ្តល់សេវាដោយ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ច្រកចេញចូលតែមួយក្រុង/ស្រុក រួមមាន ទិដ្ឋភាពទូទៅ សេចក្តីណែនាំ ដំណើរការនៃការផ្តល់សេវា តម្លៃសេវា និងព័ត៌មានទំនាកទំនង នៃសេវានីមួយៗ ដោយ បានរៀបចំជាបណ្តុំតាមតាមស័យនីមួយៗ។
គោលដៅទេសចរណ៍ ផ្តល់ជូនអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នូវព័ត៌មានអំពី ទិដ្ឋភាពទូទៅ ទីតាំង គោលដៅទាក់ទាញទេសចរណ៍ តំលៃសំបុត្រទស្សនា ម៉ោងទស្សនា និងកម្រងរូបភាព នៃតំបន់ទាក់ទាញទេសចរណ៍នីមួយៗក្នុងខេត្តកោះកុង។
មុខងារ “ផ្តល់មតិយោបល់” អនុញ្ញាតិឱ្យ ប្រជាពលរដ្ឋ អ្នកធុរៈកិច្ច ភ្ញៀវទេសចរណ៍ ឬសាធារណៈជនទូទៅ អាចទំនាក់ទំនង រាយការណ៍ ផ្តល់មតិយោបល់ ឬកង្វល់របស់ខ្លួន ដោយផ្ទាល់ជូន រដ្ឋបាលខេត្តកោះកុង ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា មានលក្ខណៈងាយស្រួល និងឆាប់រហ័ស។
ខ្ញុំសង្ឃឹមថា វេបផតថល នៃរដ្ឋបាលខេត្តកោះកុង ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បី ១). ភ្ជាប់ទំនាក់ទំនងរវាង ប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តកោះកុង កាន់តែជិតស្និត ២). ពង្រឹងសិទ្ធិនៃការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានប្រកបដោយគុណភាពអំពីនិតិវិធីនៃការផ្តល់សេវាសាធារណៈទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និង៣). ជាកន្លែងផ្តល់នូវព័ត៌មាន សេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្ត។
សូមអរគុណ!

