លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យលោកស្រីនាយិកា សាលាអប់រំសិស្សឆ្នើមកម្ពុជា ដើម្បីសម្តែងការគួរសម និងគោរពជូនពរ ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥




















