/ / /

លោក ផល សុផាន់ណា អភិបាលរង នៃគណអភិបាលស្រុក តំណាងលោកស្រីអភិបាលស្រុក បានដឹកនាំមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងបន្តការបោះតម្រុយបង្គោលព្រំប្រទល់ ជាកម្មវត្ថុចុះបញ្ជីដីរដ្ឋជាមួយសហគមន៍តំបន់ការពារធម្មជាតិឬស្សីជ្រុំ និងសហគមន៍តំបន់ការពារធម្មជាតិតាទៃលើ

លោក ផល សុផាន់ណា អភិបាលរង នៃគណអភិបាលស្រុក តំណាងលោកស្រីអភិបាលស្រុក បានដឹកនាំមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងបន្តការបោះតម្រុយបង្គោលព្រំប្រទល់ ជាកម្មវត្ថុចុះបញ្ជីដីរដ្ឋជាមួយសហគមន៍តំបន់ការពារធម្មជាតិឬស្សីជ្រុំ និងសហគមន៍តំបន់ការពារធម្មជាតិតាទៃលើ ក្រោមអធិបតីភាព បណ្ឌិត អ៊ូ រតនៈទីប្រឹក្សាគម្រោង (និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) លទ្ធផលកិច្ចប្រជុំ ក្រុមការងារសម្រេចបន្តស្វែងរកតម្រុយ និងបោះបង្គោល ស្ថិតនៅឃុំប្រឡាយ កិច្ចប្រជុំប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលឧ្យានុរក្សឫស្សីជ្រុំស្រុកថ្មបាំង។

ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរអប់រំ យុវជន និងកីឡា/
    23/09/2026

    លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មកាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

  • ហេង គីមឆន/
    23/09/2026

    លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/09/2026

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនិងលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ខេត្តសំរាប់ត្រីមាសទី៣

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/09/2026

    លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • ហេង គីមឆន/
    23/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ .ន.ក.ខេត្ត បានចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ដែលបានទទួលមរណភាព និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និងអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក សំ សារឿន (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក. និងគ្រួសារនៃសពលោកស្រី សូ ភ័ណ្ឌ (គ្រួសារជនពលី) ជាសមាជិក អ.ន.ក.