/ / /

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរ អង្គភាព រដ្ឋបាលក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងដីគ្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹង នៅខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរ អង្គភាព រដ្ឋបាលក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងដីគ្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹង នៅខេត្តកោះកុង ដោយបានចុះពិនិត្យ ចំនួន០២ទីតាំង គឺ -ទីតាំងទី១ ផ្ទៃដីទំហំ ៩៦,៥៣ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា (ទីតាំងដីថ្មីមិនទាន់មានការចាក់សំរាម) -ទីតាំងទី២ ផ្ទៃដីទំហំ៥០ហិកតា ស្ថិតនៅភូមិទួលគគីលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា (ទីតាំងចាក់សំរាមបច្ចុប្បន្ន)។
ក្រោយការចុះពិនិត្យទីតាំងដី ក្រុមការងារបានប្រជុំនេះ ដើម្បីពិនិត្យអាទិភាព និងលក្ខណបច្ចេកទេសសមស្របក្នុងការរៀបចំទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារខេត្តកោះកុង។ ជាលទ្ធផលអង្គប្រជុំទាំងមូលបានគាំទ្រគម្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង និងចាក់ទុកថាទីតាំងទាំង២ មានអាទិភាពដូចគ្នា និងបានដាក់ចេញគោលការណ៍ណែនាំ ដូចខាងក្រោម៖

១. ក្រុមការងារអន្តរក្រសួងនឹងរៀបចំរបាយការណ៍ និងសំណើរគោរពជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីសម្រេចជាគោលការណ៍ និងរកកញ្ចប់ថវិកាក្នុងការអនុវត្តគម្រោង
២. នាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថាន ត្រូវរួមគ្នាសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមលម្អិតលើទីតាំងទាំង២
៣. រដ្ឋបាលខេត្ត ត្រូវដឹកនាំរដ្ឋបាលក្រុងស្រុក និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការគ្រប់គ្រង សំអាតទីតាំងចាក់សំរាមបច្ចុប្បន្ន ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីអាចប្រើប្រាស់បណ្តោះអាសន្ន ប្រហែលរយៈពេល២ឆ្នាំ ទំរាំទីតាំងចាក់សំរាមស្តង់ដារត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការគ្រប់គ្រងសំរាម។ ៤. រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរបរិស្ថាន ត្រូវសហការក្នុងការគ្រោងទីតាំងដីតាមក្រុង ស្រុក ឃុំ សង្កាត់ផ្សេងទៀត ដើម្បីរៀបចំជាទីលានទុកដាក់សំរាម សំណល់រឹង នៅថ្ងៃអនាគត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ ក្រោមអធិបតីភាព​ ឯកឧត្តម​ ផូង​ វណ្ណ​ ប្រធាន​សាលា​ដំបូង​ខេត្តកោះកុង​ និង​លោក​ជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋឈ្មោះ ហៃ ហេន ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានទៅដេញសត្វដំរី មួយហ្វូង ចូលមកចំការ នៅចំណុចភូមិថ្មី ក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានដំរីបានតដៃមកវិញ ដោយបោក និងជាន់បណ្តាលឱ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនមកមន្ទីពេទ្យបង្អែកស្រុក តែជនរងគ្រោះបានស្លាប់តាមផ្លូវ

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក