លោក ឈឺន ភស្ដារ អភិបាលស្ដីទីស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងាររដ្ឋបាល និងវត្តមានប្រចាំថ្ងៃរបស់ស្មៀនឃុំតាទៃលើ ដោយមានអញ្ចើញចូលរួមពី លោកនាយករដ្ឋបាល លោកប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោកប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង និងលោកស្មៀនឃុំតាទៃលើ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥






