ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាល ត្រួតពិនិត្យកងកម្លាំង និងស្តាប់ការផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីសញ្ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សមាសភាពចូលរួមចំនួន ១៣១នាក់ ៖
-លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងលោក លោកស្រីស្នងការរងផែនការងារ (ជាគណៈអធិបតី)
-លោកស្នងការរងជំនួយការដឹកនាំការិយាល័យ
-លោកអនុប្រធានផែនការងារ
-លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីទាំងអស់
-លោកមេបញ្ជាការវរ និងមេបញ្ជាការរងវរនគរបាលការពារព្រំដែនគោក៨២៧
-លោកអធិការ និងអធិការរងទទួលការងារអន្តោប្រវេសន៍ក្រុង ស្រុក
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ២៩ឃុំសង្កាត់។
ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥





