នៅសាលាឃុំតាទៃលើ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ ការពារសន្តិសុខ សណ្ដប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងអំឡុងពេល បុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក សំ ថនមេឃុំតាទៃលើ។
-សមាសភាពចូលរួម
្កក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ កម្លាំងប្រជាការពារ និងជំនួយការហិរញ្ញវត្ថុឃុំ សរុប ១០នាក់ ស្រី០១នាក់។
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋបាលឃុំតាទៃលើ




