ស្រុកកោះកុង ៖ ថ្ងៃទី៤ ដល់ទី៥ ខែកញ្ញាឆ្នាំ២០២៥
លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកកោះកុង និងបុគ្គលិកការិយាល័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី៖ការរៀបចំផែនការប្រតិបត្តិឆ្នាំ២០២៦ និងបូកសរុបលទ្ធផលការងារដំណាច់ឆ្នាំសិក្សា២០២៤-២០២៥និងលើកទិសដៅបន្តនាឆ្នាំសិក្សាថ្មីដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងគោលបំណងដើម្បីឱ្យសាលារៀនអាចប្រើប្រាស់ថវិកាបានត្រឹមត្រូវ ទាន់ពេលវេលា និងអនុវត្តសកម្មភាពឆ្លើយតបស្របតាមស្តង់ដាសាលារៀនគំរូ ព្រមទាំងបានធ្វើការបូកសរុបទៅលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆ្នាំរបស់សាលារៀនទាំងអស់ក្នុងស្រុកកោះកុង ។ សមាសភាពចូលរួមមានក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូសរុប ៤៦នាក់ ស្រី ២៣នាក់ នៅសាលប្រជុំវិទ្យាល័យហ៊ុន សែនត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។





