ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីតំណាងអង្គការ(WIPO) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន អាជីវក និងអ្នករកក្ដាម ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត ក្នុងគោលបំណង ៖
១.ពិនិត្យ និងផ្ដល់ធាតុចូលសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្ដាមថ្មកោះកុង”
២.ពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងលក្ខនិ្តកៈសមាគម
៣.បង្កើតគណៈកម្មការបណ្ដោះអាសន្ន ដើម្បីរៀបចំឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៕







