/ / /

កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង ដែលដឹកនាំកិច្ចប្រជុំដោយ លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានដឹកនាំកិច្ចអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើកាងារសំខាន់ៗមួយចំនួន របស់រដ្ឋបាលស្រុកកោះកុង ។

សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក នាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង ខេត្តកោះកុង ។  លទ្ធផល សម្រេចបានសំខាន់ៗរួមមាន៖ ១- បានអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង, ២- បានអនុម័តលើរបាយការណ៍ប្រចាំ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង, ៣- បានអនុម័តលើការនិយ័តថវិកាឆ្លងជំពូក ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង, ៤- បានអនុម័តលើគម្រោងអាទិភាពរដ្ឋបាលស្រុកកោះកុង ស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកោះកុង និង៥-បានពិនិត្យលើរបាយការណ៍ប្រចាំសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារស្រុកកោះកុង ។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង