ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ និងមានការចូលរួមពីយុវជន ស.ស.យ.ក ស្រុក ឃុំ និងយុវជន កាកបាទក្រហមស្រុក ចុះពិនិត្យទីតាំងគោលដៅពិនិត្យកម្ដៅឃុំជ្រោយស្វាយ បិទផ្ទាំងរូបភាព និងចងបដាផ្សព្វផ្សាយអប់រំអំពីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមតំបន់ទេសចរណ៍ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលក៏បានឧបត្ថម្ភម៉ាស់ ចំនួន ០៥ប្រអប់ ផ្ទាំងផ្សព្វផ្សាយអប់រំអំពីជំងឺកូវីដ១៩ និងខិតបណ្ណលេខទំនាក់ទំនងផ្ទះសំណាក់ និងកម្លាំងអន្ដរគមន៍ ២៤ម៉ោង ដល់រដ្ឋបាលឃុំជ្រោយស្វាយ និងភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកលេងកម្សាន្ត។
ប្រភព: ប៊ួ សុភា