លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យធនធានធម្មជាតិ តំបន់ឆ្នេរសមុទ្រ (ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ) ក្នុងភូមិសាស្រ្តខេត្តកោះកុង។
កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព ក្នុងគោលបំណងរៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិតំបន់ឆ្នេរសមុទ្រ និងការប្រមូលទិន្នន័យព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីធ្វើការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីកិច្ចពិភាក្សាប្រមូលទិន្នន័យធនធានធម្មជាតិ រដ្ឋបាលខេត្ត ក៏ប្រមូលទិន្នន័យនៃការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ លើដីស្ថិតក្រោមអនុក្រឹត្យលេខ ២៤៥ ដីក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង ដើម្បីចងក្រង និងរៀបចំជារបាយការណ៍គោរពជូនទៅក្រសួងបរិស្ថាន។
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥





























