លោក សេង វុធ ស្មៀនឃុំតាទៃលើ លោក ផុល សុង ជំនួយការហិរញ្ញវត្ថុឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារ បញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើប វិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំ មានឯកសារគ្រប់គ្រាន់ តាមរយៈប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាពលោក ឈឺន ភស្តា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥
រដ្ឋបាលឃុំតាទៃលើ




