សាខាពន្ធដារខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ក្រោមអធិបតីភាព លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង ជូនដល់អាជ្ញាធរ ដែលដីជារដ្ឋបាលក្រុង សង្កាត់ ភូមិ នៃក្រុងខេមរភូមិន្ទ និងរដ្ឋបាលស្រុក ឃុំ ភូមិ នៃស្រុកមណ្ឌលសីមា នៃខេត្តកោះកុង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សរុបចំនួន ៣៦ នាក់ ស្រី ៥ នាក់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការពន្ធដារខេត្តកោះកុងមួយចំនួនផងដែរ។
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥








