នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្ដីទី នាយក នាយករង រដ្ឋបាលស្រុក ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមប្រឹក្សាឃុំទាំង៦នៃស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា