រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ លើកទី៣៨ អាណត្តិទី៥ ឆ្នាំ២០២៥ ដឹកនាំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានរបៀបវារ:នៃកិច្ចប្រជុំដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែកក្កដា
២/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែសីហា
៣/ ពិភាក្សា និងអនុម័តលើការតែងតាំងសមាសភាពអនុភូមិ៣ថ្មី
៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់គ.ក.ន.ក និងការងារអាហារូបត្ថម្ភប្រចាំខែសីហា
៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រចាំខែសីហា
៦/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់មេភូមិទាំង៤ ប្រចាំខែសីហា
៧/ ផ្សេងៗ
សមាសភាពចូលរួមកិច្ចប្រជុំសរុប ២៤នាក់ ស្រី ០៨នាក់។ រៀបចំកិច្ចប្រជុំនៅសាលាសង្កាត់ដងទង់។
វេលាម៉ោង ២៖៣០នាទីរសៀល
ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#









