លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងសមាជិក និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ចូលរួមពិធីដង្ហែរក្បួនធម្មយាត្រា ដើម្បីសន្តិភាព និងបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធវីរកងទ័ព ក្រោមការដឹកនាំរបស់ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត នាវេលាម៉ោង ៣:០០នាទីរសៀល។
ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











