លោក លឹម ឌី ចៅសង្កាត់ដងទង់ និងមន្ត្រីនៃរដ្ឋបាលសង្កាត់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៃសង្កាត់ដងទង់ប្រមាណ២០០នាក់ បានចូលរួមពិធីដង្ហែរក្បួនធម្មយាត្រា ដើម្បីសន្តិភាព និងបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ក្រោមការដឹកនាំរបស់ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅបរិវេណស្ដូបគោរពវិញ្ញាណក្ខន្ធខេត្ត។
នៅវេលាម៉ោង ៣:០០នាទីរសៀល។
ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ August 24, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#











