ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៥ នៅសាលាឃុំកោះកាពិ ដើម្បីពិនិត្យ អនុម័តលើលទ្ធផលការងារសម្រចេបានក្នុងខែសីហា ឆ្នាំ២០២៥ និង ពិភាក្សាលើការងារសំខាន់ៗរបស់រដ្ឋបាលឃុំមួយចំនួនទៀត រកបញ្ហាប្រឈម ដោះស្រាយ និងលើកទិសដៅ អនុវត្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៥ ដែលដឹកនាំកិច្ចប្រជុំដោយលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ ។
សមាសភាពអញ្ជើញ ៖
សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ លោកមេភូមិ អនុភូមិ ប្រធានមណ្ឌលសុខភាពសុខភាពកោះកាពិ ស្មៀនឃុំ និងជំនួយការឃុំ សរុបចំនួន ១៣នាក់ ស្រី១នាក់ ។








