ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការនិងសាសនា បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ទៀ សុរៈឆ័យ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។










