លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនៈភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងបញ្ហាប្រឈមរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត តាមរយៈកម្មវិធី(ZOOM) នៅបន្ទប់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥







