/ / /

រដ្ឋបាលសង្កាត់ស្ទឹងវែងបានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ចៅសង្កាត់ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់

រដ្ឋបាលសង្កាត់ស្ទឹងវែងបានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ចៅសង្កាត់ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ និងមានសមាសភាពចូលរួមដោយ អនុប្រធានគ.ក.ស.កក្រុង អនុប្រធានគ.ក.ន.កសង្កាត់ សមាជិកអចិន្រ្តៃយ៍គ.ក.ន.កសង្កាត់ ប្រធានមណ្ឌលសុខភាព តំណាងផ្នែកអប់រំ ស្មៀនសង្កាត់ ជំនួយការរដ្ឋបាលសង្កាត់ នាយប៉ុស្តិ៍នគរបាល មេភូមិ អនុភូមិ សមាជិកភូមិ ទាំងពីរ និងសមាជិក សមាជិកាគ.ក.ន.កសង្កាត់ និងប្រជាពលរដ្ឋ នៃរដ្ឋបាលសង្កាត់ស្ទឹងវែង ។ដែលមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង កំណត់ហេតុប្រជុំប្រចាំខែ កក្កដា ឆ្នាំ២០២៥

២-រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព

៣-រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ

៤-រាយការណ៍អំពីការចេញសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ

៥-រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារនារី និងកុមារនៅក្នុងសង្កាត់

៦-រាយការណ៍ និងភាក្សាអំពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសង្កាត់

៧-រាយការណ៍ អំពីការប្រើប្រាស់ថវិការរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ 

៨-រាយការណ៍ និងពិភាក្សាអំពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

៩-រាយការណ៍ អំពីការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សង្កាត់ស្ទឹងវែង ទាំងពីរភូមិ 

១០-ផ្សេងៗ

នៅសាលាសង្កាត់ស្ទឹងវែង

វេលាម៉ោង ៨:០០នាទីព្រឹក

ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥
August 21, 2025

#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦