សាខា កក្រក ខេត្តកោះកុង៖ នៅសាលប្រជុំសាខា រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង/ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរអង្គភាព ក្រុមប្រិតបត្តសាខា សរុប២១នាក់ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.បង្ហាញរបាយការណ៍សង្ខេបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២៥
២.ពិនិត្យពិភាគ្សា និងផ្តល់មតិយោបល់លើរបាយការណ៍សកម្មភាព
៣.បង្ហាញសេចក្តីព្រាងរបាយការណ៍ចំណូល ចំណាយ សម្យតុល្យថវិកាឆមាសទី១
៤.ពិនិត្យ ពិភាគ្សា និងផ្តល់មតិយោបល់លើរបាយការណ៍ហិរញ្ញត្ថុ
៥.បង្ហាញសេចក្តីព្រាងរបាយការណ៍ចំណូល ចំណាយ សម្យតុល្យថវិកាឆមាសទី២
៦.ពិនិត្យពិភាគ្សា និងអនុម័តលើផែនការចំណាយឆមាសទី២ ឆ្នាំ២០២៥
៧.ការងារផ្សេងៗ ៕
























