វេលាម៉ោង ០៩:០០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីអំពីការបិទរបាយការណ៍ប្រចាំខែសីហា របស់ក្រុមទ្រទ្រង់សុខភាពភូមិទាំងពីភូមិ នៃឃុំថ្មដូនពៅ សម្របសម្រួលដោយ លោកស្រី មៀច ប៉ីញ ក្រុមប្រឹក្សាឃុំ ជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំក្រោមអធិបតីភាពលោក សៀង ថន មេឃុំថ្មដូនពៅ មានអ្នកចូលរួមសរុប ០៧នាក់ ស្រី ០៥នាក់ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥
August,20,2025




