/ / /

វគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្រែអំបិល

សាខា កក្រក ខេត្តកោះកុង ៖
នាព្រឹកថ្ងៃព្រហស្បត្តិ ទី១៤ ខែសីហា ឆ្នាំ២០២៥ នេះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី អ៊ុន មករា អនុប្រធានអនុសាខាស្រុកស្រែអំបិល តំណាងស្រុកប្រតិបត្តិស្រែអំបិល ការិយាល័យអប់រំស្រុក នាយកវិទ្យាល័យ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ជូនដល់ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្រែអំបិល ២៥នាក់ ដែលមានចូលរួមសរុបចំនួន៣៣នាក់ ( ស្រី១៩នាក់ ) នៅសាលប្រជុំវិទ្យាល័យស្រែអំបិល ។

នាឱកាសនោះក្រុមការងារ មានមតិសំណេះសំណាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីរាជការទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងយកចំណេះដឹងថ្មីទៅធ្វើការផ្សព្វផ្សាយបន្តដល់អង្គភាព ក្រុមគ្រួសារ និងសហគមន៍រៀងៗខ្លួន ។ គណៈអធិបតីបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូសម្របសម្រួលវិជ្ជាសង្គ្រោះបឋម ខិតខំបង្ហាញជូនដល់សិក្ខាកាមដែលបានមកចូលរួមនាពេលនេះក្នុងន័យចូលរួមផ្តល់ចំណេះដឹងដល់យុវជនដែលមានតួនាទីទទួលបន្ទុកសុខភាពនៅតាមសាលាគោលដៅ បានយល់ដឹង និងជួយដល់ជនរងគ្រោះ ជាពិសេសក្មួយៗជាសិស្សនុសិស្ស នៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមបែបវេជ្ជសាស្ត្រ ។

វគ្គបណ្តុះបណ្តាលនេះមានសម្របសម្រួលពីក្រុមប្រតិបត្តិសាខា ទទួលបន្ទុកវិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទសំខាន់ៗលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
២- សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ។
៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៥- បដិរូបនៃភាពមនុស្សធម៌។
៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម។
៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា។
៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។
៩.វិជ្ជាសង្គ្រោះបឋម។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានផ្តល់វិញ្ញាបនបត្រសិក្សាជូនសិក្ខាកាម និងកាបូបសង្គ្រោះបឋមចំនួន២៥ កាបូបផងដែរ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សង្ក្រាន្តឆ្នាំថ្មី កំពង់ផែនេសាទ ពិជ័យសេនា ជ្រោយប្រស់ (ព.ស.២៥៧០ គ.ស.២០២៦) ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង

  • ហេង គីមឆន/
    12/04/2026

    សារលិខិតជូនពរ សូមគោរពជូនចំពោះ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនពរពី នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាខេត្តកោះកុង