លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃ។
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។
ថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥


