លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦ភូមិ(ភូមិដងពែង ភូមិព្រាំង ភូមិតាធង ភូមិបានទៀត ភូមិបាក់អង្រុត និងភូមិពោធិបឹង) ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធាន តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិទាំង ៦ភូមិ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំដងពែង។ កិច្ចប្រជុំនោះធ្វើឡើងនៅក្នុងបរិវេណវត្តអង្គត្នោតដងពែង (ហៅវត្តដងពែង) ស្ថិតក្នុងភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥















