លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការ រដ្ឋបាលក្នុងតំបន់វិនិច្ឆ័យឃុំដងពែង ស្រុកស្រែអំបិល
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!