ស្រុកកោះកុង ៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និង លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារការបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល Open Defecation Free (ODF) នៅសាលប្រជុំសាលាស្រុកកោះកុង ។ បន្ទាប់មកក្រុមការងារ បានចុះទៅពិនិត្យទីតាំងជាក់ស្ដែង លើការប្រើប្រាស់បង្គន់អនាម័យ នៅស្ថានីយ៍លក់ប្រេងឥន្ធនៈ លីម លុង ត្រពាំងរូង សាលាឃុំត្រពាំងរូង វត្តរូងគីរីសត្ថារាម សាលាបឋមសិក្សារុង ផ្លាមកេសនត្រពាំងរូង វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង មណ្ឌលសុខភាពត្រពាំងរូង និង សាលាស្រុកកោះកុង ។ សមាសភាព ចូលរួមមានក្រុមការងារមន្ទី រអភិវឌ្ឍន៍ជន បទខេត្ត ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ សង្កាត់ ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ និងអនុប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាល ភាពសង្គម នៃរដ្ឋបាលស្រុកកោះកុង សរុបចំនួន ១៦ នាក់ ស្រី០១នាក់។





