លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)ប្រចាំខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ទាំង៦ នៃស្រុក ដែលប្រព្រឹត្តទៅសាលប្រជុំសាលាស្រុកស្រែអំបិល។
………………….……….
ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥















