លោក ជ្រាយ ធី ជំទប់ទី១ឃុំជំនាប់ និងក្រុមប្រឹក្សាឃុំ បានប្រជុំជាមួយក្រុមការងារមកពីមន្ទីរផែនការខេត្តកោះកុង នៅសាលាឃុំជំនាប់
៖ស្តីពីការចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ធ្វើការត្រួតពិនិត្យឧបករណ៍ថាប្លែតឃុំ ដើម្បីស្វែង យល់ពីការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ របស់ក្រុមការងារឃុំ និងដើម្បីធានានូវការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥៕
សមាសភាពចូលរួមសរុប ៥នាក់
វេលាម៉ោង ៧ៈ៣០ នាទី ព្រឹក នៅសាលាឃុំជំនាប់
ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥





